ស្រីៗមានដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យទ្វាមាសមានសុខភាពល្អទេ ? កុំភ្លេចអានឲ្យចប់ណាដើម្បីសុខភាពល្អទាំងអស់គ្នា
11261

តើ​អ្នកទាំងអស់គ្នាមាន​ដឹង​ពី​វិធី​សម្អាត​ទ្វាមាសដោយខ្លួន​ហើយ​ ឬ​នៅ? ទ្វារមាសដែលមាន​សុខភាព​ល្អគឺមាន​អាស៊ីត​ធម្មជាតិ
ហើយមាន​ផ្ទុក​បរិមាណ​ដ៏សម្បូរបែបនៃពួក​បាក់​តេរីមាន​ប្រយោជន៍។ បាក់​តេរីទាំងនេះអាច​ជួយ​ក្នុងការ​ទប់ស្កាត់ការ​ឆ្លង​មេរោគ និង​រក្សាកម្រិត PH របស់ទ្វា​មាសឲ្យ​នៅ​ធម្មតា។
មាន​ស្ត្រី​ជា​ច្រើន​ណាស់​ដែល​មិន​ទាន់​ដឹង​ពី​គន្លឹះ​ក្នុង​ការ​សម្អាត​ទ្វាមាស​តាម​បែប​ធម្មជាតិ។ ប្រសិន​បើ​មាន​ការ​ជ្រៀត​ជ្រែក​ដោយលក្ខខណ្ឌ​ណា​មួយ​ទៅ​លើ​ទ្វាមាស អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​រលាក
ឬ​ឆ្លង​មេរោគ។ បញ្ហា​នេះ​អ្នក​គួរតែ​ទៅរក​អ្នក​ជំនាញ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ជាបន្ទាន់។ ដូច្នេះ​ដើម្បីរក្សាទ្វារ​មាសឲ្យ​មានសុខភាពល្អ និង​ស្អាត​ អ្នក​អាច​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួនដូចខាង​ក្រោម។
ការ​លាង​សម្អាត​ទ្វារមាស
នៅពេល​ដែល​អ្នក​លាង​សម្អាត​ទ្វាមាស អ្នក​ត្រូវប្រាដក​ថា​បាន​លាង​ពី​ខាងមុខទៅ​ក្រោយ នឹង​មិន​ត្រូវលាង​បញ្ច្រាស់​មក​វិញ​ឡើយ។ នេះ​ជា​មូលដ្ឋាន​ដែល​អាច​ជួយ​រក្សា និងការពារ​ទ្វារមាស​ឲ្យ​មាន​សុខភាពល្អ។

បន្ទាប់ពីការ​រួម​ភេទ
បន្ទាប់ពីការ​រួម​ភេទ ជា​ការចាំ​បាច់​ដែល​អ្នក​ត្រូវ​លាង​តំបន់​ពិសេស​របស់ខ្លួន។ គន្លឹះ​មួយ​នេះ​នឹង​អាចជួយ​ឲ្យអ្នក​ឃ្លាត​ឆ្ងាយ​ពី​មេរោគ​ផ្សេងៗ។

Screenshot_11

ការប្រើប្រាស់​ក្រដាសបង្គន់
ដើម្បី​រក្សា​ទ្វារមាស​ឲ្យមាន​សុខភាព​ល្អ និងស្អាត​គ្រប់​ពេល យក​ល្អ​​ប្រើបង្គន់ ឬ​ក្រដាស់​ទន់ៗ​ដែល​មាន​ការ​វេជ្ជខ្ចប់​ត្រឹម​ត្រូវ បន្ទាប់ពី​​បទ​ជើង​តូច​រួច។ កុំប្រើប្រាស់​ដែល​ដាក់​ចោល​ក្នុង​បង្គន់​ព្រោះវា​អាច​ឆ្លង​មេរោគ។

Screenshot_12

ផ្លាស់ប្តូរ​សំឡីអនាម័យ
រឿង​ដែល​សំខាន់​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ចេញ​យ៉ាង​ហោចណាស់ ៤ ម៉ោង​ម្តង។ ធ្វើ​បែប​នេះទើប​អាច​ជួយ​ឲ្យ​ទ្វារមាស​របស់​អ្នកមាន​សុខភាព​ល្អ និង​ស្អាត​គ្មានការរំខាន​ពី​បាក់​តេរីចង្រៃ។
កត្តាចាំ​បាច់​ គឺកាត់​​រោម​ចេញ
ការកាត់​រោម​ដែល​ដាច់​ជាប់​នឹង​ទ្វាមាស​ចេញ អាចជួយ​រក្សាឲ្យវា​មាន​សុខភាព​ល្អ និង​ស្អាត​ជានិច្ច។ គន្លឹះ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​នៃញើស ដែល​អាចធ្វើ​ឲ្យទ្វាមាស​មាន​ក្លិន​អាក្រក់។

Screenshot_10

លាង​សម្អាត​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ឌៗ
នៅពេល​ដែល​អ្នក​លាង​សម្អាតទ្វាមាសជារៀង​រាល់ថ្ងៃ អ្នក​ត្រូវ​ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ឌៗ។ ការ​ប្រើ​ទឹក​ក្តៅ​ឧណ្ឌៗ និង​សំលាប់​បាក់តេរី​ផ្សេងៗចេញ​ពី​តំបន់​ទ្វាមាស។

Screenshot_14
ផ្លាស់​ប្តូរ​ខោក្នុងពីរដង​ក្នុង​មួយថ្ងៃ
នៅពេល​ដែល​អ្នក​ផ្លាស់ប្តូរ​ខោ​ក្នុង​ពីរ​ដង​ក្នុង​ពីរដង​ក្នុងមួយ​ថ្ងៃ ទ្វាមាស​របស់​អ្នក​នឹង​មានសុខភាពល្អ និង​​គ្មាន​ក្លិន​អាក្រក់។ ការ​ផ្លាស់​ប្តូរ​ខោក្នុង​រ​ជា​រៀងប្រចាំ គឺជា​ជម្រើស​ដ៏ល្អ​​បំផុត។

Screenshot_15

ប្រភេទ​សាច់​ក្រណាត់​នៃខោក្នុង
ទោះបីជា​អ្នក​ធ្វើ​ការ​​ផ្លាស់​ប្តូរ​ខោក្នុង​បាន​ទៀង​ទាត់​ក៏ដោយ អ្នក​មិន​គួរ​ជ្រើសយក​ក្រណាត់​ដែលរឹង ឬ​ក្រណាត់​សាឡែន​នៅ​ក្នុង​រដូវក្តៅ​ឡើយ។ ស្លៀក​ខោ​កប្បាស​គឺជា​វិធី​ដ៏​ល្អ​បំផុត​ ដើម្បីរក្សា​ទ្វាមាស​ឲ្យ​ស្អាត​ជានិច្ច។

 

Screenshot_16

កុំភ្លេច​នោម​បន្ទាប់ពីរួម​ភេទ
នៅពេល​ដែល​អ្នករួម​ភេទ​បាក់តេរី​មួយ​ចំនួន​អាចឆ្លៀត​ឱកាស​ជ្រៀត​ចូល​ទៅ​ដល់​ប្លោក​នោម​របស់​អ្នក។ យក​ល្អ​ក្រោយ​ពេល​រួម​ភេទ​គួរតែនោម ដើម្បី​បញ្ចូន​បាត់តេរី​ចេញ​តាម​ទ្វាមាស​មក​វិញ។

Screenshot_18
មិន​ត្រូវ​ទុក​ឲ្យ​ទ្វាមាស​សើម
បន្ទាប់ពីអ្នកចូល​បង្គន់ អ្នកត្រូវ​ជូត​តំបន់​ពិសេស​ឲ្យ​ស្ងួត​។ ការ​ទុក​វា​ឲ្យសើម អាច​នឹង​ឆ្លង​មេរោគ​ នាំ​ឲ្យមាន​កំណើន​នៃផ្សិត​កើត​ឡើង។

Screenshot_17

ធ្វើ​លំហាត់​ប្រាណ​ទ្វាមាស
ការ​ធ្វើ​លំហាត់ប្រាណ​ទ្វាមាស ក៏​អាចជួយរក្សា​ឲ្យវា​មាន​សុខភាព​ល្អ​ផងដែរ។ នេះ​ជា​កត្តាមួយ​ដែល​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​ផ្លូវ​ភេទ​។ ដូច្នេះ​សូម​ប្រើយុទ្ធិសាស្ត្រមួយ​នេះ​ដើម្បី​ជួយ​ឲ្យ​ទ្វាមាស​មាន​សុខភាព​ល្អ និង​ស្អាត។

Screenshot_21

ប្រើស្រោម​អនាម័យ​
គន្លឹះ​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​ទ្វាមាសឲ្យបាន​ស្អាត និងមានសុខភាពល្អ អ្នក​ត្រូវប្រើ​ស្រោម​អនាម័យ។ វា​អាចជួយ​រក្សាកម្រិត PH របស់​ទ្វាមាស ហើយ​អាច​ជួយ​ឲ្យ​បាត់តេរីមាន​ប្រយោជន៍​រស់​នៅ​ទីនេះបានដែរ។

Screenshot_19

បរិភោគអាហារ
ទឹក​ម្នាស់​ត្រូវបាន​គេ​ស្គាល់​ថា អាចជួយ​ឲ្យ​ប្រើ​សើរឡើង​នូវក្លិន​របស់​ទឹក​រំអិល​​ដែលហូរចេញ​តាម​ទ្វាមាស។​ ចំណែក​ឯការ​ប្រើប្រាស់ខ្ទឹម​ស​ក៏អាចជួយ​ឲ្យ​សម្អាត​ទ្វារមាស​របស់​អ្នក​តាម​បែប​ធម្មជាតិ​ផងដែរ។

Screenshot_20

ជៀសវាង​ប្រើទឹកក្រអូប
នៅពេល​ដែលអ្នក​លាង​សម្អាត​ទ្វាមាស សូម​ជៀសឲ្យ​ឆ្ងាយពីទឹក​ក្រអូប​។ ការ​ធ្វើ​បែបនេះ​អាចបណ្តោល​ឲ្យ​រលាក ហើយ​បង្ក​ឲ្យ​ស្បែក​នៅតំបន់នេះ​មាន​បញ្ហា​ផ្សេងៗ។

Screenshot_22

កុំ​ប្រើប្រាស់​ផលិតផលដែល​សម្រាប់​សម្អាត​រាងកាយ
កុំធ្វើ​ឲ្យមាន​កំហុស​នៅពេល​ដែល​លាង​សម្អាត​ទ្វាមាសរបស់​អ្នក។ ចូរប្រើ​ប្រាស់​សាប៊ូទន់​ៗ​មក​ជំនួសវិញ៕

Screenshot_23

loading...